ភេសជ្ជៈ​អ្វីល្អ​ចំពោះ​សុខភាព​កុមារ​?


gd_image_resize.php12

ម្រាប់​ក្មេងៗ​គ្រប់​វ័យ ទឹកនឹង​ទឹកដោះគោ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត វា​មិន​ត្រឹមតែ​មាន​កាឡូរី​ទាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ ជា​ការបង្រៀន​ក្មេង​ឲ្យ​ចេះ​ជ្រើស​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ដើម្បី​បំបាត់​អាការ​ស្រេកទឹក ហើយ​ទឹកដោះគោ ១ កែវ មាន​ជាតិ​កាល់ស្យូម 300 ម​.​ក្រ (​មិល្លីក្រា​ម​) ដែល​សមស្រប​នឹង​តម្រូវការ​រាងកាយ​របស់​ក្មេងៗ ក្នុង ១ ថ្ងៃ ។
ខាងក្រោម​នេះ គឺ​បរិមាណ​កាល់ស្យូម​ដែល​ក្មេងៗ​ត្រូវការ ក្នុង ១ ថ្ងៃៈ

  • ក្មេង​អាយុ ១-៣ ឆ្នាំ ត្រូវការ​កាល់ស្យូម 700 ម​.​ក្រ ។​
  • ក្មេង​អាយុ ៤-៨ ឆ្នាំ ត្រូវការ​កាល់ស្យូម 1.000 ម​.​ក្រ ។​
  • ក្មេង​អាយុ ៩-៨ ត្រូវការ​កាល់ស្យូម 1.300 ម​.​ក្រ ។​
    ​សម្រាប់​ទឹកដោះគោ ផលិតផល​ពី​ទឹកដោះគោ ឬ​សណ្តែកសៀង​ដែល​អ្នកជំនាញ​ណែនាំ ក្នុង ១ ថ្ងៃ មានដូចជា​:
  • ក្មេង​អាយុ ២-៣ ឆ្នាំ គួរ​ទទួល​ទាន ២ កែវ (480 ម​.​ល​) រៀងរាល់ថ្ងៃ ។​

  • ក្មេង​អាយុ ៤-៨ ឆ្នាំ គួរ​ទទួល​ទាន 2/2 កែវ (600 ម​.​ក្រ​) រៀងរាល់ថ្ងៃ ។​
  • ក្មេង​អាយុ ៨-៨ ឆ្នាំ គួរ​ទទួល​ទាន ៣ កែវ (720 ម​.​ក្រ​) រៀងរាល់ថ្ងៃ ។​

    ចំពោះ ​ផលិតផល​ពី​ទឹកដោះគោ ត្រូវ​ជ្រើស​ប្រភេទ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ឬ​ជាតិ​ខ្លាញ់​ទាប (១%) ។ បើ​ក្មេង​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ដូចជា ទឹកក្រូច​ហ្គាស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​សូ​ដា ច្រើនពេក វា​អាច​ធ្វើ​ឲ្យ​ក្មេង​ទទួលបាន​កាល់ស្យូម​មិន​គ្រប់គ្រាន់ ព្រមទាំង​បង្កើន​បរិមាណ​កាឡូរី​ក្នុង​រាងកាយ កាន់តែ​ច្រើន​ដែល​មិនល្អ​ចំពោះ​សុខភាព​ក្មេងៗ ៕​

ប្រភព http://www.cen.com.kh

Leave a comment